Apr 27, 2017

ព័ត៏មានខេត្តកំពង់ធំ


រសៀលថ្ងៃទី 6/3/2017 នៅមន្ទីរព័ត៍មានខេត្តកំពង់ធំ 

មានរៀបចំប្រារព្ធពិធី អបអរសាទរ ទិវានារីអន្តរជាតិ 8 មិនា ក្រោមវត្តមាន លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរ ព័ត៍មានខេត្ត
បន្ទាប់មក លោកស្រី បានអានសាលិខិតរបស់ សម្តេចម៉ែ និង អានប្រវត្តិនារីអន្តរជាតិផងដែរ ។។
បែកធ្លាយរឿងអាស្រូវពិតរបស់ភិន សុដាលីស មុនស្គាល់ប៉ែន ចំរ៉ុង ដែលអ្នកគ្រប់គ្នាពុំធ្លាប់ដឹង 


អ្នកសារព័ត៍មានខេត្តកំពង់ធំ 

មានសេចក្តីរីករាយនិងត្រេតអរ ដែលបានទទួលក្តីស្រឡាញ់ ពីឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ នៅថ្ងៃ១៤កុម្ភះ ២០១៧

ឯកឧត្តមខៀវ កញារីទ្ធិជួបសំណេះសំណាល

ជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការមន្ទីរព័ត៏មានខេត្តកំពង់ធំ។
ខេត្តកំពង់ធំ ៖ នៅព្រឹកថ្ងៃទី៧គុម្ភះ២០១៧ឯកឧត្តមខៀវ កញារីទ្ធិរដ្ឋមន្ត្រីក្រសួងព័ត៏មាននិងប្រតិភូអមដំណើបាន អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការមន្ទីរព័ត៏មានខេត្តកំពង់ធំ។ បន្ទាប់ពីលោកស្រីង៉ែត ណារីនប្រធានមន្ទីរព័ត៏មានខេត្តកំពង់ធំបានអានរបាយការណ៏
ស្វាគមន៏៏រួចមក ។ មានប្រសាសន៏សំណេះសំណាលក្នុងឧកាសនោះឯកឧត្តម ខៀវ កញារីទ្ធិរដ្ឋមន្ត្រីក្រសួងព័ត៏មាន បានសំដែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំមន្រ្តីបុគ្គលិកគ្រប់លំដាប់ថ្នាក់របស់ មន្ទីរព័ត៏មានខេត្តកំពង់ធំ ដែលបានសាមគ្គី សហការគ្នាបានល្អ ធ្វើអោយវិស័យព័ត៏មាន ក្នុងខេត្តកំពង់ធំ នាពេលកន្លងមកទទួលបាន លទ្ធផលល្អប្រសើរ ។
ឯកឧត្តម ខៀវ កញារីទ្ធិ បន្តថាទន្ទឹមនិងលទ្ធផលខាងលើនេះក៏មន្ត្រីរបស់យើងមួយចំនួននៅមានចំណុចខ្វះខាតដែល មន្ត្រីយើង ត្រូវបង្កើនចំណេះដឹង ខិតខំពង្រឹងឆន្ទះការងារ ភក្តីភាព មនៈសិការវិជ្ជាជីវៈ អោយបានល្អ និងបន្តយកចិត្តទុកដាក់ខិតខំបំពេញការងារ សហការជាមួយមន្ទីរ អង្គភាព នានា អាជ្ញាធរគ្រប់លំដាប់ថ្នាក់និងសាមគ្គីភាពផ្ទៃក្នុងអោយបានកាន់តែល្អ កែលំអរគុណភាពក្នុងការផ្សព្វផ្សាយវិទ្យុនិងទូរទស្សន៏ ប្រកបដោយក្រមសិលធម៏ ដោយធ្វើការជួបជុំគ្នាដើម្បីផ្លាស់ប្តូយោបល់ បទពិសោធន៏ពីគ្នាទៅវិញទៅមក លើការងារសរសេរព័ត៏មាន ថតព័ត៏មាន និងផ្សាយព័ត៏មានបន្ថែមទៀត សំដៅធ្វើអោយវិស័យព័ត៏មាននៅកម្ពុជា ក៏ដូចនៅក្នុងខេត្តកំពង់ធំទទួលបានលទ្ធផលជោគជ័យនិងមានភាពរីកចំរើនប្រសើជាងមុន។
ចុងក្រោយឯកឧត្តមបានមានប្រសាសន៍ ជំរុញអោយមន្ត្រីជំនាញវិទ្យុ និងទូរទស្សន៍ ខេត្ត ត្រូវខិតខំស្វែងរកព័ត៌មាន សរសេរនិងផ្សព្វផ្សាយនូវព័ត៌មានអោយបានលឿន ទុកចិត្តបាន ហើយចាប់យកយកនូវខ្លឹមសារអ្វីដែលសំខាន់ទើប មានការចាប់អារម្មណ៍ ពីអ្នកស្តាប់និងទស្សនា។
ក្រៅពីវិទ្យុនិងទូរទស្សន៍មន្ទីរព័មានត្រូវមានwebsidefacebookនិងyoutube ដើម្បីជំរុញការផ្សព្វផផ្សាយបានកាន់តែទូលាយ ទាញយកកំណើនអតិថិជនបានកាន់តែច្រើន ។ឯកឧត្តមបានបញ្ជាក់ថាកិច្ចការនេះត្រូវរួមគ្នាធ្វើជាសមូហភាព រួមសាមគ្គីគ្នាធ្វើ និងចេះចែករំលែកទាំងការងារ ការទទួលខុសត្រូវ ហើយត្រូវផ្តល់ការចែករំលែក មុខមាត់ កិត្តិយសផលប្រយោជន៍គ្នាជាសមូហភាពផងដែរ៕

 បាន​ជួប​ជា​មួយ​មិត្ត​រួម​អាវុធ​ជាថ្មី​ក្នុង​សម័យ​មាន​សន្តិភាព។

នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មីនា​ ឆ្នាំ​២០១៧​ នេះ​ ឯកឧត្តម ឧត្តមសេនិយត្រី សោម ស៊ុន​ មេបញ្ជាការតំបន់សឹករងកំពង់ធំ​ ប្រធានសមាគមអតីយុទ្ឋជនកម្ពុជា​ខេត្ត​ និង​សហការី​បាន​ជួប​ លោក អ៊ុច​ ពត​ អតីត​អនុប្រធាន​គណបញ្ជាការ​យោធា​ស្រុកបារាយណ៍​ មេបញ្ជាការរង​វរសេនាតូច​លេខ​១​ ចំណុះអង្គភាពយោធាខេត្តកំពង់ធំ​ ដែល​ជាមិត្ត​រួមអាវុធ​ ធ្លាប់​បាន​ឆ្លង​កាត់​សមរភូមិ​ប្រយុទ្ធ​ជា​ច្រើន​ជា​មួយ​គ្នា​ ទាំង​នៅលើភូមិសាស្ត្រខេត្តកំពង់ធំ​ ការ​វាយ​បើកផ្លូវ​ជាតិ​លេខ​១២​ (បច្ចុប្បន្ន​៦២)​ និង​ចុង​ក្រោយ​នៅ​លើ​សមរភូមិ​ទិសអន្លង់វែងនៅឆ្នាំ១៩៩៨​ ។
បច្ចុប្បន្ន​នេះលោក​ អ៊ុច​ ពត​ ធ្លាក់​ខ្លួន​ពិការ​ហើយ​មាន​ជម្ងឺ​ប្រចាំ​កាយ​មិន​អាច​ដើរ​បាន​ តែ​ទឹក​ចិត្ត​នៅ​តែក្លាហានមិនពិការដូចរៀងកាយទេ។
លោក អ៊ុច​ ពត​ ឆ្នាំ​នេះ​មានអាយុ​៦៥ឆ្នាំ​ហើយ​ កំពុង​រស់នៅ​ជាមួយ​ភរិយា​និង​ក្រុមគ្រួសារ​នៅភូមិ​ក្រូច​ ឃុំ​ស្វាយ​ភ្លើង​ ស្រុក​បារាយណ៍​ ខេត្ត​កំពង់ធំ​ ។
ក្នុង​ឱកាស​សំណេះសំណាល​លើក​ទឹកចិត្ត​ជា​អតីត​មិត្ត​រួម​អាវុធ​នេះ​ ក្រុម​ការងារ​​បាន​ផ្ដល់​ជូន​គាត់​នូវ​អង្ករ​ចំនួន​៥០គីឡូ​ក្រាម​ មីយើង​មួយ​កេស​ ទឹក​ផ្លែឈើ​ពីរ​កេស​ និង​ថវិកា​ចំនួន​១០០.០០០៛​ ។


ខេត្តកំពង់ធំ​

តាមការផ្ដល់ព័ត៍មានបឋមពីប្រជាពលរដ្ឋមកឲ្យវិទ្យុABCដឹងថា​ ​រថយន្ត​ធុនធំមួយគ្រឿង ពាក់ស្លាកលេខ​ កំពង់ធំ​ 3A-1183 បេីកបរក្នុងល្បឿនលឿន ទៅបុកកិនក្មេងស្រីម្នាក់​ ដែលរត់ឆ្លងផ្លូវ​ បណ្ដាលឲ្យ​ស្លាប់ភ្លាមៗ នៅហ្នឹងកន្លែង​ ដែលស្ថិតនៅផ្លូវលំ ភូមិអាត់ស៊ូ ឃុំប្រាសាទសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅវេលាម៉ោង០៥:២០នាទីល្ងាច ថ្ងៃទី២៥ ខែកញ្ញា​ ឆ្នាំ២០១៦នេះ​។ ព័ត៌មានលំអិត​នឹងជម្រាបជូនបន្ត

©សាខាចែកចាយជីសរីរាង្គ UPLML NANO ខេត្តកំពង់ធំ

មាន​ Promotion ពិសេស!!! សូមបងប្អូនប្រជាកសិករ
រស់រាន់ប្រញ៉ាប់ឡើង...!!!
- ជីសរីរាង្គធម្មជាតិ UPLML NANO (ប្រើសំរាប់ដំណាំគ្រប់
ប្រភេទ... )
- ម្ស៉ៅបណ្តេញសត្វល្អិត ISP (ការពារសត្វល្អិតចង្រៃគ្រប់
មិនអោយមកក្បែរនិងមកបំផ្លាញដំណាំរបស់បងប្អូនឡើយ..)
*ព័ត៍មានលំអិតសូមទំនាក់ទំនង:
Tel: 016 63 33 88 - 092 96 03 96

ស្រុកស្ទោងខេត្តកំពង់ធំ 

នៅវេលាយប់មិញនេះលោកអិុតសុធាព្រះរាជអាផ្ញាអមសាលាដំបូងខេត្តកំពង់ធំបានដឹក
នាំកំលាំងសមត្ថកិច្ចកងរាជអាវុធហត្ថចុះបង្ក្រាប់ទីតាំង ខារ៉ាអូខេ បំរើរផ្លូវភេទចំនួនពីរ កន្លែងក្នុងនោះឃាត់ខ្លួនម្ចាស់ខារ៉ាអូខេពីរនាក់នឹងស្ត្រីបំរើរនៅក្នុងនោះចំនួនជាង 20 នាក់យកមកសួរនាំផងដែរ





ប្លន់ផ្ទះវេរប្រាក់វីងនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

ធ្វើឲ្យប្រជាពលរដ្ឋព្រួយបារម្ភកាន់តែខ្លាំងលើបញ្ហាអសន្តិសុខសង្គម http://dlvr.it/KWkBkX | #ANA #ព័ត៍មានអង្គរ

សម្តេចតេជោបានប្រើធម៍ក្ដៅចំពោះបទល្មើសនេសាទ

ដែលជាជម្ងឺរ៉ាំរ៉ៃបានក្លាយទៅជាជម្ងឺមហារីកពិបាករកថ្នាំព្យាបាលឲ្យជាសះស្បើយ
_ __________
រាជធានីភ្នំពេញ៖ថ្ងៃ១៩ធ្នូ២០១៦
សម្ដេចតេជោហ៊ុន.សែនលោកបានដឹងថា:បទល្មើសនេសាទគ្រប់ប្រភេទបានរីករាលដាលពេញបន្ទុកបន្ទាប់ពីរដ្ឋាភិបាលដកឡូន៍នេសាទមកឲ្យប្រជាពលរដ្ឋធ្វើការនេសាទលក្ខណះគ្រួសារនិងបង្កើតដែនអភិរក្សការពារត្រីមេពូជគ្រប់គ្រងដោយមន្ត្រីរដ្ឋបាលជលផលនិងសហគម្មន៍នេសាទ។
.ដោយមើលឃើញមន្ត្រីថ្នាក់ក្រោមមិនទទួលខុសត្រូវមានភាពធូរលុងមិនគោរពច្បាប់ថែមទាំងបានអនុវត្តទៅហ្នឹងបទបញ្ជារបស់រដ្ឋាភិបាល។
.នៅថ្ងៃទី១៣ខែឆ្នូឆ្នាំ២០១៦សម្ដេចតេជោហ៊ុន.សែនសម្រេចបង្កើតគណ:កម្មការធិការអន្តរក្រួងដើម្បីទប់ស្កាត់បទល្មើសនេសាទបឹងទន្លសាបដែលមានសមាសភាពចូលរួមដឹកនាំដោយ
.លោកវេង.សាខុនរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទជាប្រធាន
.លោកនេត.សាវឿនអគ្គស្នងការនគបាលជាតិអនុប្រធាន
.លោកវង្ស.ពិសេនមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសអនុប្រធាន។
គិតចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៩ខែឆ្នូឆ្នាំ២០១៦នេះមានកម្លាំងចម្រុះខេត្តកំពង់ឆ្នាំង,ខេត្តកំពង់ធំ,និងខេត្តពោធ៌សាត់បានចុះបង្ក្រាបបទល្មើសនេសាទគឺបានលិទ្ធិផលស្ដូចស្តើងបើគិតពីទំហំបទល្មើសទូទៅ។
.ប្រជាពលរដ្ឋនិងមជ្ឈដ្ឋានផ្សេងៗមានតែសង្ឃឹមកម្លាំងគណះកម្មការធិការអន្តរក្រសួងដើម្បីកាត់បន្ថយបទល្មើសនេសាទបឹងទន្លេសាបឲ្យកំណើនត្រីទឹកសាបសម្បូរឡើងវិញ។
ដោយមជ្ឍមណ្ឌលព័ត៌ថ្ងៃនេះ






 

រសៀលថ្ងៃទី06.02.2017ប្រជុំជីវភាពនៅ ស្នាក់ការបក្ស ខេត្ត កំពង់ធំ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ឯកឧត្តម លុក សម្បត្តិ ។ 


ដំណឹងជ្រើសរើសបុគ្គលិក

ក្រុមហ៊ុន SEATELសាខាខេត្តកំពង់ធំយើងខ្ញុំត្រូវការជ្រើសរើសបុគ្គលិកផ្នែកលក់ដូចខាងក្រោមៈ
មុខតំណែង: បុគ្គលិកផ្នែកលក់ប្រចាំស្រុកសណ្ដាន់ម្នាក់ នឹង ប្រាសាទសំបូរណ៍ម្នាក់ ( Sale Executive )
@លក្ខណជ្រើសរើស
- ភេទប្រុស
- មានអាយុចាប់ពី១៨ឆ្នាំឡើងទៅ
- កំរិតវប្បធម៏ បរិញ្ញាបត្ររង ឬ និស្សិតកំពុងសិក្សា ឆ្នាំទី2ឡើងទៅ
- មានភាពស្មោះត្រង់ អត់ធ្មត់ក្នុងការងារ
- មានចំណង់ចំណូលចិត្ត ក្នុងការងារផ្នែក លក់ និងផ្នែកទីផ្សារ
- ត្រូវមានមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន
- អាចធ្វើដំណើរឆ្ងាយៗបាន
- ចេះប្រើប្រាស់កុំព្យូទ័រ, អ៊ីនធណិត, អ៊ីម៉ែល
- ចេះអង់គ្លេសដែលអាចធ្វើការទំនាក់ទំនងបាន
- មានភាពរស់រាយរាក់ទាក់ នឹង ទំនាក់ទំនងល្អជាមួយមនុស្សគ្រប់វ័យ
- បើមានបទពិសោធន៍ផ្នែកលក់នឹងត្រូវបានការលើកទឹកចិត្តក្នុងការដាក់ពាក្យ
@ អត្ថប្រយោជន៍
- ទទួលបានប្រាក់ខែគោលរហូតដល់350$
- ធានារ៉ាប់រង24 ម៉ោង
- ទទួលបានកំរ៉ៃជើងសារពីការលក់
- ទទួលបានការហ្វឹកហ្វឺនពីជំនាញការងារ
....................................................……..........
សូមទំនាក់ទំនងតាមរយៈអាស័យដ្ឋាន៖ ភូមិ កំពង់ធំ ឃុំ កំពង់រទេះ ក្រុងស្ទឹងសែន ខេត្ត កំពង់ធំ (ក្បែរដំរីជាន់ខ្លា) លេខទំនាក់ទំនងៈ 0189700774/ 070633777/ 078222527
Email: sengchanthou@seatelgroup.com
រសៀលថ្ងៃទី 6/3/2017 នៅមន្ទីរព័ត៍មានខេត្តកំពង់ធំ មានរៀបចំប្រារព្ធពិធី អបអរសាទរ ទិវានារីអន្តរជាតិ 8 មិនា ក្រោមវត្តមាន លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរ ព័ត៍មានខេត្ត
បន្ទាប់មក លោកស្រី បានអានសាលិខិតរបស់ សម្តេចម៉ែ និង អានប្រវត្តិនារីអន្តរជាតិផងដែរ ។។

No comments:

Post a Comment

Popular Posts

Laptops

ចុចលើរូបខាងក្រោមដើម្បីចុះឈ្មោះ

ចុចលើរូបខាងក្រោមដើម្បីចុះឈ្មោះ
ចុះឈ្មោះឥលូវនេះនិងទទួលបាន ការបង្រៀន វិស័យអចលនទ្រព្យ ចំណូលចាប់ពី ៥០០ដុល្លារ និងក្លាយជាភ្នាក់ងារដែលមានចំនាញ ចុចលើរូបខាងលើដើម្បីចុះឈ្មោះ

កម្មវិធីពិសេស

Follow Us

Smartwatch

Random Products